អគ្គលេខាធិការអាស៊ាន ប្ដេជ្ញាជំរុញលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា ឱ្យងើបឡើងវិញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបង្ហាញការប្ដេជ្ញាចិត្ដជំរុញលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជាឱ្យងើបឡើងវិញ ដែលស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលក្នុងអត្រា ៦,៦ភាគរយ នៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានឱ្យមានកំណើនឡើងវិញ រួមមាន ការជំរុញនាំចេញទំនិញវិស័យកសិកម្មទៅបណ្ដាប្រទេសធំៗ,ទាក់ទាញអ្នកវិនិយោគ និងជំរុញវិស័យទេសចរជាដើម។

នៅក្នុងវេទិកាពិភាក្សាលើប្រធានបទ«អនាគតអាស៊ាន ៖ បញ្ហាប្រឈម និងកាលានុវត្តភាព» នាព្រឹកថ្ងៃទី២៥ វិចិ្ឆការ នៅសណ្ឋាគារសាន់វេ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែត ​ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងចរចា និងស្នើជប៉ុន និងចិន ដើម្បីជំរុញការហោះហើរនៅតាមបណ្ដាខេត្ដឱ្យបានកាន់តែច្រើន ក្នុងការធ្វើឱ្យវិស័យទេសចរងើបឡើងវិញ។

​ឯកឧត្តមបណ្ឌិតបន្ថែមថា នេះជាកិច្ចការរបស់អគ្គលេខាធិការអាស៊ាន ដែលកំពុងធ្វើ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់អាស៊ាន រួមទាំងកម្ពុជាផង អាចឱ្យដំណើរការល្អប្រសើរ បន្ទាប់ពីជួបវិបត្ដិជំងឺកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

Related Articles

Back to top button
Close
Close