សូមប្រុងប្រយ័ត្ន! មានជនខិលខូច បង្កើតតេឡេក្រាមក្លែងក្លាយ បន្លំធ្វើជាសម្ដេចតេជោ ហ៊ុន សែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩ វិច្ឆិកានេះ បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកប្រើប្រាស់ Telegram ប្រុងប្រយ័ត្នខ្ពស់ ចំពោះជនខិលខូចដែលបានលួចតេឡេក្រាមអ្នកដទៃ និងបង្កើតតេឡេក្រាមដាក់ឈ្មោះអ្នកដទៃ យកមកបន្លំបោកប្រាស់។
ជាក់ស្ដែងកាលពីថ្មីៗនេះក៏មាន ជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) បន្លំធ្វើជាសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា “Samdech Hun Sen of Cambodia“។
ប្រសិនបើមិនបានចាប់អារម្មណ៍ទេនោះ គឺមើលភា្លមដូចនឹងឈ្មោះ Channel ផ្លូវការរបស់សម្ដេចតេជោ។ ហើយបើមានអ្វីចម្លែកដែលមិន គួរអោយជឿ សូមពិនិត្យ ពិចារណា ហើយផ្ញើសារមកកាន់ https://t.me/hunsenchat ភ្លាម។
សូមបញ្ជាក់ថា Channel Telegram ផ្លូវការរបស់សម្ដេចតេជោ គឺមានតែ១ដែលមាន “verify tick” ពណ៌ខៀវ នៅពីក្រោយឈ្មោះ “Samdech Hun Sen of Cambodia” និង មាន Subscribers ចំនួនជាង ១លាននាក់ និងមានតំណ(Link) ខាងក្រោម៖ Telegram Channel : https://t.me/spmhunsen និងTelegram Group Chat : https://t.me/hunsenchat ៕