អាជ្ញាធរ​ខេត្តកំពង់​ស្ពឺ​ណែនាំ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ​វាង​ទៅ​ផ្លូវ​ជាតិ​លេខ២​

​សារព័ត៌មាន​ Cambodia News/

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបររថយន្តដឹកជញ្ចូនធំៗ ដែលមានបំណងត្រូវធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញតាមផ្លូវជាតិលខ៣ មេត្តាប្រើប្រាស់ផ្លូវជាតិលេខ២ ជាបណ្ដោះអាសន្នសិន។

រដ្ឋបាលចេញសេចក្តីជូនដំណឹងនេះដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ថ្លែងដូច្នេះថា៖ «សូមសាធារណជនដែលត្រូវប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន។ មូលហេតុដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨»៕

 

Related Articles

Back to top button
Close
Close