ការប្រែប្រួលចំណង់ផ្លូវភេទក្រោយសម្រាលកូន
សុខភាព៖ ការសិក្សាមួយ បានឲ្យដឹងថា រយៈពេលប្រហែលមួយឆ្នាំក្រោយសម្រាលកូនរួច ស្ត្រីអាចនឹងមានចំណង់ផ្លូវភេទថយចុះច្រើនជាងមុនពេលនាងមាន ផ្ទៃពោះ ជាពិសេសរយៈពេល ៤ ទៅ ៦សប្តាហ៍ដំបូង។
មានស្ត្រីមិនដល់ ២០%ទេដែលសកម្មខាងរួមភេទរយៈពេល ៤សប្តាហ៍ក្រោយសម្រាលកូនរួច វាគ្មានអ្វីដែលអាចនិយាយថា ធម្មតា ឬត្រឹមត្រូវចំពោះពេលវេលាដែលត្រូវវិលមករកសកម្មភាពផ្លូវភេទវិញ នោះទេ គឺអាស្រ័យទៅលើអារម្មណ៍របស់អ្នក និងដៃគូទាំងអស់គ្នាតែម្តង។
អ័រម៉ូនជាច្រើនរបស់មនុស្សីពេលបំបៅដោះកូនត្រូវបានប៉ះពាល់ក្នុង រយៈពេលពួកគេកំពុងតែបំបៅដោះកូន។ ចំពោះស្ត្រីដែលមិនបំបៅដោះកូនទេ កម្រិតអ័រម៉ូននឹងមានស្ថេរភាពវិញរយៈពេល ៤ ទៅ៦សប្តាហ៍ក្រោយពីសម្រាលកូនរួច។
ទោះបីជាក្រោយពីកម្រិតអ័រម៉ូនដែលបានវិលមករកសមភាពដើមវិញក៏ដោយ ក៏ស្ត្រីភាគច្រើននៅតែប្រាប់ថាចំណង់ផ្លូវភេទរបស់ពួកគេមិនសូវមាន ដូចកាលពីមិនទាន់មានផ្ទៃពោះដដែលដោយសារតែមានបញ្ហាផ្លូវចិត្ត។
ចំណង់ផ្លូវភេទរបស់បុរសក៏ប្រហែលជាផ្លាស់ប្តូរដែរក្រោយពីដៃគូរបស់ ខ្លួនសម្រាលកូន ប៉ុន្តែបុរសខ្លះបែរជាមានចំណង់ផ្លូវភេទកើនឡើងទៅវិញ នេះប្រហែលជាពួកគេត្រូវបានទាក់ទាញតាមរយៈការផ្លាស់ប្តូររបស់រាងកាយ ដៃគូ ឬដោយសារតែសប្បាយចិត្តអំពីការចាប់កំណើតរបស់កូន។
ទោះបីជាយ៉ាងណាក៏ដោយ បុរសក៏ធ្លាប់មានបញ្ហាចំណង់ផ្លូវភេទថយចុះដែរដូចជា បារម្ភអំពីការឈឺចាប់របស់ដៃគូ ឬការគ្មានផាសុខភាពក្នុងពេលរួមភេទនៅពេលមានសមាជិកថ្មីនៅជិតបែបនេះ ៕ វត្តី/Cambodia News