វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព​សម្រាប់​​អ្នកសារព័ត៌មាន»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​សារ​ព័ត៌​មាន​ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព​សម្រាប់​​អ្នកសារព័ត៌មាន» រយៈពេល២ថ្ងៃគឺថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យា​ស្ថាន​អភិបាល​កិច្ច​ឌីជី​ថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​នេះមានការអញ្ជើញចូលជាអធបតីភាពឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាង​ដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធាន​បណ្ឌិត្យ​សភាប​ច្ចេក​វិទ្យាឌីជីថលកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង អ្នកសារព័ត៌មានដែលជាសិក្ខាកាមចំនួន៣៤នាក់ មកពី២៦ស្ថាប័ន។

គោល​បំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌​មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ កម្ម​វិធីថត កាត់ត​វីដេអូ​​តាមទូរស័ព្ទដៃ ការEditរូបថត ដាក់​ក្រេឌីត​លើរូបថត​ដោយ​ប្រើ​ទូរស័ព្​ទដៃ និង​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ជាដើម។

លោក ពុយ គា បានមានប្រសាសន៍ថា វគ្គសិក្សានេះ ចង់​អោយ​អ្នកសារពត៌​មាន​បាន​ពង្រឹង​សមត្ថភាព​ និង​អភិវឌ្ឍខ្លួន​អោយ​ទាន់សភាពការណ៍ ហេីយវគ្គសិក្សាជំនាញខាងលើនេះ​​​គឺ​ជា​ការ​ចាប់​ផ្តើម​វគ្គ​បណ្តុះ​បណ្តាល​ថ្មីមួយទៀត​ក្នុ​ង​ឆ្នាំ២០២៣​ ក្រៅពីវគ្គសិក្សាជាច្រើនត្រូវបានដំណើរការតាំងពីដើមឆ្នាំមក។

លោកបណ្ឌិត សេង សុភាព បានថ្លែងថា: បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រីករាយ​នឹងសហការ​ជាមួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្នុងការបណ្តុះបណ្តាលអ្នកសារពត៌មានលើវិស័យឌីជីថល ក៏ដូចជាពង្រឹង​សមត្ថភាពរបស់​អ្នក​កាសែត​លើ​អភិបាលកិច្ចឌីជីថល។

លោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធ បានថ្លែងថា:នេះជាការចាប់ផ្តើមថ្មីមួយ ដើម្បីជំរុញការបញ្ជ្រាប នូវការយល់ដឹង ពីការប្រើប្រាស់ និងផលប៉ះពាល់ នៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការយល់ដឹង នៅទស្សនាទាន សន្តិសុខផ្សាយបើ ដែលកំពុងមានការគំរាមកំហែង និងនឹងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិត៕

 

Related Articles

Back to top button
Close
Close