សម្តេចតេជោ ហ៊ុន សែន ៖ បុណ្យទន្លេនឹងក្លាយជាឱកាសថ្មីមួយទៀតធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព

​សារព័ត៌ដមាន​ Cambodia News/

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសង្ឃឹមថា បុណ្យ​ទន្លេនឹង​ក្លាយ​ជា​ឱកាស​ថ្មីមួយ​ទៀត​ធ្វើ​ឱ្យ​កម្ពុ​ជា​ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​ប្រកបដោយគុណភាពដែលជាកត្តាចូលរួមចំណែក ក្នុងការផ្ដល់ចំណូល ការបង្កើនការងារ និងការចូល​រួមកាត់​បន្ថយភាព​ក្រីក្រ​ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូ​ល​រួមចំណែក​ធ្វើឱ្យសម្រេច​បាន​នូវគោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ និងរបស់កម្ពុជា បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។

ក្នុងសារលិខិតអបអរបុណ្យទន្លេឆ្នាំ២០២៣នេះ  សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោថា៖ «ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ»។

ជាមួយគ្នានេះ សម្ដេចបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និង មធ្យម ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យទន្លេលើកទី៧ឆ្នាំនេះ និងពិធីបុណ្យទន្លេជាបន្តបន្ទាប់ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសូមរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការធានានូវវិបុលភាពជូនប្រជាជន និងប្រជាជាតិ ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត៕

Related Articles

Back to top button
Close
Close