តុលាការភ្នំពេញប្រកាសសាលក្រមដាក់ទោស លោក កឹម សុខា ជាប់ទោស២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការដាក់ទោសលើលោក កឹម សុខា ក្រៅពីការដាក់ទោសឲ្យរស់នៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ មានន័យថា មិនអាចធ្វើនយោបាយអស់មួយជីវិត។
នេះបើយោងតាមប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ។
សូមរម្លឹកថា លោក កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ៕