WHO ផ្តល់​ឱសថព្យាបាលជំងឺផ្ដាសាយបក្សី H5N1 ចំនួន៣ពាន់ដូសដល់​កម្ពុជា ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ឱសថព្យាបាលជំងឺផ្តាសាយបក្សី H5N1 ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២៣។

ការផ្ដល់ជំនួយវេជ្ជសាស្ត្ររបស់ អង្គការសុខភាពពិភពលោក បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញ ករណី​ផ្ដាសាយ​បក្សី ​H5N1 ដោយមានកុមារីម្នាក់បានស្លាប់ នៅក្នុងខេត្តព្រៃវែង។

ការដឹកជញ្ជូនមកដល់នៃឱសថព្យាបាលជំងឺផ្ដាសាយបក្សីនេះ ត្រូវបានទទួលដោយក្រុមការងារនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

បើតាកការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឱសថទាំងនេះ នឹង​ត្រូវ​បញ្ជូន​បែង​ចែក​សហគមន៍​ដែលមានការសង្ស័យពាក់ព័ន្ធទៅនឹងជំងឺផ្ដាសាយបក្សី ដូចជាស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងជាដើម។

សូមបញ្ជាក់ផង​ដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់​ពីការ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី​ H5N1 មួយករណីនេះ កើតលើកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​៕

Related Articles

Back to top button
Close
Close