សម្តេចតេជោ ហ៊ុន សែន៖ បិទវិទ្យុមិនគោរពក្រមសីលធម៍មួយវាមិនធ្វើឲ្យស្លាប់សេរីភាព សារព័ត៌មាននៅកម្ពុជានោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្ដេចតេជោបានសរសេរថា៖ «ពាក្យអធ្យាស្រ័យនិងពាក្យសុំទោសវាខុសគ្នា។ បិទវិទ្យុមិនគោរពក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់សេរីភាព សារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញវានិងជួយពង្រឹងដល់ការអនុវត្តច្បាប់និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។
សម្រេចតេជោ ហ៊ុន សែន បានលើកឡើងដោយបានឆ្លើយតបទៅនឹងការសរសេរយោបល់នៅលើ facebook របស់សម្ដេចទាក់ទងទៅនឹងការបញ្ជាដកអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ VOD នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា សម្ដេចមិនអាចទទួលយកបានឡើយនូវការបង្ហាញការសោកស្តាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD ជំនួសនូវពាក្យ «សុំទោស» ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ៕