អ្នកស្លាប់កើនដល់ ៨៣នាក់ក្នុង​ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន 

សារព័ត៌មាន​ Cambodia News/

ប៉ាគីស្ថាន ៖ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួន​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ករណី​បំផ្ទុះ​គ្រាប់​បែក​ដ៏​កក្រើក​មួយ នៅឯប្រទេសប៉ាគីស្ថាន បានកើនដល់ ៨៣នាក់ និងជាង១៥០ នាក់រងរបួស ហើយក្នុងចំណោមអ្នកស្លាប់មានប៉ូលិស ២៧នាក់ផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅ​ពេល​កា​រ​វាយ​ប្រហារបានកើតឡើង។ អ្នករួចជីវិតនិងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយ​មាន​ជន​រង​គ្រោះ​ដទៃទៀត នៅកប់ជាប់ក្រោមគំនរបាក់បែក ខណៈមនុស្សជាច្រើននៅក្នុង ចំណោមអ្នករងរបួសស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

សូមជម្រាបថា ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅ​ព្រះវិហារ​អ៊ី​ស្លាម​មួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យ ប្រទេសប៉ាគីស្ថាន គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត៕

Related Articles

Back to top button
Close
Close