ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតការងារមានគុណភាព ជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារដែលមានគុណភាព ជាគោលដៅអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលជួបពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
តាមរយៈវីដេអូសម្រង់សម្តីដែលទើបបង្ហោះលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាព និងពោរពេញដោយសមត្ថភាពរូបនេះ បានរំលឹកថា ពីការជួបជាមួយបណ្តាទូតមួយចំនួននៃប្រទេសជាមិត្ត ហើយបាននិយាយដល់ដំណើរវិវឌ្ឍន៍នៃសង្គមកម្ពុជា៕
សូមស្តាប់ប្រសាសន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ខាងក្រោម៖