ក្រសួងព័ត៌មានជូនដំណឹងស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំ រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមពិធីជួបជុំ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយអ្នកអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា «យោងលិខិតលេខ ៨៦១ សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី រាជរដ្ឋាភិបាលឯកភាពឲ្យក្រសួងព័ត៌មាន រៀបចំពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ»។

ដោយសារតែបញ្ហាវិបត្ដិជំងឺកូវីដ-១៩ ជំនួបរវាងសម្ដេចតេជោ ហ៊ុន​ សែន ជាមួយនឹងអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានលើកពេលរយៈពេល២ឆ្នាំមកហើយ ពោលកាលពីជំនួបលើកទី៤ បានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្នុងជំនួបលើកទី៤នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីជាការជួបគ្នារវាងសម្ដេច ជាមួយអ្នកសារព័ត៌មាន៕

Related Articles

Back to top button
Close
Close