ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២២ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នឹងផុតកំណត់គឺ​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

​អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីងាយស្រួលម្ចាស់យានយន្ត អាចបង់ពន្ធនេះ តាមរយៈកម្មវិធីទូរស័ព្ទ «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់​បាន​ប្រកាស​បង់​ពន្​ធលើ​មធ្យោ​បាយ​ដឹក​ជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។

ការបង់ពន្ធមធ្យោបាយប្រចាំឆ្នាំ តាមរយៈកម្មវិធី «GDT Taxpayer App» ម្ចាស់យានយន្ត មិនចាំបាច់រាប់លុយ, មិនចាំបាច់ធ្វើ​ដំណើរ និងមិនចាំបាច់រង់ចាំ ហើយមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង៕

 

Related Articles

Back to top button
Close
Close