កម្ពុជា​ នៅសល់តែ​២០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ​ឆ្នាំ​២០២៣

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ បន្ទាប់​៦៤​ឆ្នាំ​នៃ​ការទន្ទឹងរង់ចាំ ថ្ងៃនេះ​កម្ពុជា នៅសល់តែ​២០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា គឺ​ស៊ី​ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ​ឆ្នាំ​២០២៣​។​

បើគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃ​ប្រារព្ធពិធី​បើក​ការ​ប្រកួត​ផ្លូវការ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០​ថ្ងៃ​គត់​​៕

Related Articles

Back to top button
Close
Close