សម្ដេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ហើយសម្ដេចតេជោ នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃ២០ តុលានេះដែរ ដោយសារ សម្ដេចតេជោ បានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី។
សម្ដេចតេជោ បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៦,៤១១ នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា៕