រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​អញ្ជើញ​គោរព​ វិញ្ញាណក្ខន្ធ ​លោក​ ប៉ែន ​សមិទ្ធិ និព​ន្ធនាយក​កាសែត ​រស្មី​កម្ពុជា ​​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (៣១ មីនា ២០១៥) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅម៉ោង ១០៖១៣ នាទី ព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញ ទៅគោរពវិញ្ញាណក្ខន្ធ សពលោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែត រស្មីកម្ពុជា និងជាប្រធានក្លឹប អ្នកកាសែត កម្ពុជា នៅគេហដ្ឋានលោក ប៉ែន សមិទ្ធិ ស្ថិតនៅផ្ទះលេខ១ ផ្លូវលេខ១៤៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ [ អានបន្ត ] 

គួររំលឹកថា លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព កាលពីព្រឹក ថ្ងៃទី ៣០ ខែមីនាម្សិលមិញ ដោយរោគាពាធ។ នៅម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ សពលោក ប៉ែន សមិទ្ធិ នឹងត្រូវដង្ហែទៅ បូជានៅ វត្តលង្ការ៕

zx

 

 

Related Articles

Back to top button
Close
Close