សម្តេចតេជោ ​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​ដក​អាជ្ញា​ប​ណ្ណ​អ្នក​សារព័ត៌មាន​ណា ជេរប្រមាថ​អ្នកដទៃ​

​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើ​ការណែនាំ​ឯកឧត្តម ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ដក​អាជ្ញា​ប​ណ្ណអ្នក​សារព័ត៌មាន​ណា​ដែល​ប្រើប្រាស់​ភាសា​ជេរប្រមាថ​អ្នក​ដ​ទៃ​។​

សម្តេច​បានធ្វើ​ការណែនាំ​ដូច្នេះ​ក្នុងឱកាស​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រដល់​និ​សិ​ត្ស​ប្រមាណ​៣០៧៥​នាក់​នៅ​សាកល​វិទ្យា​ល​យ័​អាស៊ី-​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​នេះ​។

សម្តេច​តេជោបាន​ថ្លែងថា នៅពេល​ខាងមុខ​ប្រសិនបើ​មាន​អ្នក​សារពត៌មាន​ណា ប្រើប្រាស់​ភាសា​ជេរប្រមាថ​អ្នកដទៃ គឺ​ត្រូវ​ដក​អាជ្ញា​ប​ណ្ណ័​ពួកគេ​តែម្តង​។​

សម្តេចបាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ផ្តល់​សិ​ទ្ធិដល់​ប្រជាពលរដ្ឋ​ក្នុង​ការនិយាយ​បញ្ចេញមតិ តែ​រាជរដ្ឋាភិបាល​មិនបាន​ផ្តល់​សិទ្ធិ​ជេរប្រមាថ​អ្នក​ដ​ទៃ​នោះ​ទ្បើ​យ​៕

Related Articles

Back to top button
Close
Close