រដ្ឋ​បាលខេ​ត្ត​ព្រះសីហនុ ​នឹង​រៀប​ចំ​កន្លែង​ស្នាក់​នៅ ​និង​អាហារ ​សម្រាប់​បេក្ខជ​ន​ប្រឡង​មក​ពី​វិទ្យា​ល័យ​ឆ្ងាយៗ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៥ សីហា ២០១៩) ៖ យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដើម្បីជួយសម្រាល បន្ទុក និងដោះស្រាយការ លំបាក របស់មាតាបិតា របស់បេក្ខជនប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំទីកន្លែងស្នាក់នៅ និងអាហារហូបចុក សម្រាប់បេក្ខជន មកពីបណ្តាវិទ្យាល័យ ឆ្ងាយៗ ។

សម្រាប់បេក្ខជនដែលមកពី បណ្តាវិទ្យាល័យឆ្ងាយៗ នៃស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការដោះស្រាយ ការស្នាក់នៅ ហូបចុកក្នុងកំឡុងពេលប្រឡង រដ្ឋបាលខេត្តបានរៀបចំ កន្លែងស្នាក់នៅ និងផ្តល់អាហារបីពេល ក្នុងមួយថ្ងៃ សម្រាប់បេក្ខជនដែលមកពី វិទ្យាល័យ ហ៊ុនសែន កំពង់សីលា និងវិទ្យាល័យ ហ៊ុន សែន កែវផុស នៅផ្ទះសំណាក់ឡើងទ្រី ស្ថិតនៅក្នុង ស្រុកព្រៃនប់”។

ចំពោះបេក្ខជន មកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុនសែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃនៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតនៅក្នុង ក្រុងព្រះសីហនុ។ ដោយឡែក ចំពោះការផ្ញើយានជំនិះ របស់បេក្ខជនទាំងអស់ នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តធានារ៉ាប់រង ការចំណាយទាំងស្រុង ៕ ដោយ៖ សហការី

Related Articles

Back to top button
Close
Close