សម្តេចតេជោ ៖ បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា មិនត្រូវការសុំការគាំទ្រពីប្រទេសណានោះឡើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតប ទៅក្រុមមនុស្សមួយចំនួនថា កម្ពុជា អត់មានតម្រូវការទៅសុំការគាំទ្រពីប្រទេសណាមួយ ក្នុងការគាំទ្រឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីទេ ព្រោះការធ្វើនាយករដ្ឋមន្រ្តីត្រូវឆ្លងកាត់ការបោះឆ្នោតដែលមានការគាំទ្រពីប្រជាជនកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ​ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។​

ការលើកឡើងរបស់សម្តេចតេជោខាងលើនេះ បន្ទាប់ពីមានមតិពីក្រុមប្រឆាំងថា ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ ហើយបានជួបក្រុមមន្រ្តីជាន់ខ្ពស់វៀតណាមជាច្រើនរូបនោះ គឺដើម្បីស្នើសុំការគាំទ្រឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើបេក្ខភាពអនាគតនាយករដ្ឋមន្រ្តី ៕

Related Articles

Back to top button
Close
Close