ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយ៣៧នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 15, 2022/
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយចំនួន៣៧នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,២៦៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៩៥៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕