សម្តេចតេជោ ៖ កម្ពុជា​រៀប​ចំកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដោយ​សារ​មាន​កត្តា​សុវត្ថិភាព​ សន្តិភាព ​ស្ថិរភាព​ន​យោ​បាយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីមោទកភាពថា មូល​ហេតុ​កម្ពុជា​រៀបចំ​កិច្ច​ប្រ​ជុំកំពូលអាស៊ាននៅឆ្នាំ២០២២នេះបាន ដោយសារកម្ពុជាមានកត្តាសុវត្ថិភាព សន្តិភាព និងស្ថិរភាពនយោបាយ ខណៈ​ការ​រៀប​ចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ធ្វើឡើងនៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់នាថ្ងៃ ៥ សីហានេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនជារឿងចៃដន្យទេ ដែលឥស្សរជន នៃបណ្តាប្រទេសធំៗលើពិភពលោក មាន​វត្ត​នៅ​កម្ពុជានាពេលនេះ។ កត្តាធំនោះ គឺសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ដែល​មិន​មាន​ឥស្សរ​ជន​ណា​មួយ​ស្នើ​សុំ​រថយន្ត​ពាស​ដែកការពារគ្រាប់នោះទេ(បាឡាំងដាស់) ហើយកត្តាមួយទៀតនោះ គឺការគ្រប់គ្រងកូវីដ-១៩របស់កម្ពុជា បានល្អប្រសើរ៕

Related Articles

Back to top button
Close
Close