ផ្សារទំនើប​​ធំបំផុត​នៅ​កម្ពុជា​និងបើក​ទ្វា​នៅចុង​ឆ្នាំ​២០១៤​ ​

 

 

ដោយសយ ដុល្លា

ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២លោក Makoto yajima អគ្គនាយកក្រុមហ៊ុន AEON MALL Co,Ltd បាននិយាយថា ផ្សារទំនើបដែលធំជាងគេនៅក្នុងប្រទេសកម្ពុជានេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០១២នេះ និងដាក់ដំណើរកាប្រើ ប្រាស់នៅឆ្នាំ២០១៤ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ។

បើតាមគំរោងផ្សានេះមានកម្ពស់បីជាន់ ហើយគ្រោងនឹងចំណាយទឹកប្រាក់ ក្នុងការសាងសង់រហូតដល់ទៅ ២លាន ដុល្លារសហរដ្ឋអាមេរិក។

លោកបានបន្តទៀតថា ផ្សារទំនើបនេះ គឺអតិថិជនអាចរកទិញរបស់ របរប្រើប្រាស់ បានគ្រប់ប្រភេទ និងអាចលេងល្បែង កំសាន្តសប្បាយជាច្រើនប្រភេទ ហើយនៅក្នុងផ្សារទំនើបនេះ ក៏មានមន្ទីរពេទ្យផងដែរ។

ក្នុងប្រទេសជប៉ុន ក្រុមហ៊ុននេះ បានបង្កើតផ្សារទំនើបបែបនេះលើសពី១០០ផ្សារ ហើយនៅក្នុងប្រទេសចិនមាន៣ផ្សារ ព្រមទាំងនៅក្នុងប្រទេសថៃផងដែរ ។

Related Articles

Back to top button
Close
Close