​គណបក្សប្រជាជនកម្ពុជា​ប្រកាសបដិសេធរា​ល់សកម្មភាពដែលប៉ុនប៉ង ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 28, 2022/

ភ្នំពេញ ៖ ថ្លែងក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសអញ្ជើញប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា​នេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបដិសេធ រាល់​សកម្ម​ភាពទាំងឡាយណាទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ា ឬកៀប​សង្កត់​មក​លើ​អធិប​តេយ្យ​របស់កម្ពុជា។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតសន្តិភាព ស្ថិរភាព នយោ​បាយ និងសន្តិសុខរបស់ជាតិដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានាជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឲ្យអនុភាពប្រតិកិរិយាណា ទោះ​បី​ជា​អសិរ​ពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។

សម្ដេចតេជោបន្ដថា គណបក្សប្រជាជនកម្ពុជា បន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោល​បំណង​ថែ​រក្សា​បរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ ​៕

 

Related Articles

Back to top button
Close
Close