សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» តាមប្រព័ន្ធអនទ្បាញយប់នេះ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 24, 2022/
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» ដែលរៀបចំនៅក្រុងប៉េកាំង តាមប្រព័ន្ធអនទ្បាញ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖
ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។
សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសំរេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព៕