ថៃកំពុងប្រឈមនឹងកង្វះប្រេងឥន្ធនៈ ដោយសារឧស្ម័ននាំចូលមានតម្លៃថ្លៃ

សារព័ត៌មាន​​ Cambodia News/

បាងកក ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ពេលនេះប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ ដោយសារការដាក់កម្រិតដល់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ខណៈដែលតម្លៃកើនឡើងខ្លាំង​។

ពាណិជ្ជករថ្លែងថា បើទោះជាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈទាំងនេះមានគម្រោងបង្កើនការទិញថាមពលជំនួសផ្សេងទៀតដែលមានតម្លៃថោក ដូចជាប្រេងម៉ាស៊ូតនិងប្រេងក៏ដោយ ក៏ឱនភាពឧស្ម័នដែលកើតមានដោយសារការកាត់បន្ថយការនាំចូលឧស្ម័ន LNG អាចនឹងមានទំហំធំពេកដែលមិនអាចបំពេញបង្រ្គប់វិញបានដោយប្រភពថាមពលផ្សេងទៀត។

ក្រុមឈ្មួញថៃថា ក្រុមហ៊ុននាំចូលរដ្ឋបានកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវ (LNG) ពីទីផ្សារទិញលក់ភ្លាមៗ ដោយសារតម្លៃកើនឡើងខ្ពស់ និងបរិមាណឧស្ម័នមានកំណត់។

សូមជម្រាបថា ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី រួមទាំងប៉ាគីស្ថាន និងស្រីលង្កា កំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន៕

 

Related Articles

Back to top button
Close
Close