អូស្ត្រាលី​អំពាវ​នាវ​ឲ្យ​​ដោះ​ស្រាយ​ដោយ​សន្តិវិធី​លើ​ជម្លោះ​ដែន​សមុទ្រ

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Stephen Smith បានអំពាវនាវឲ្យបញ្ចប់      ជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងដោយសន្តិ វិធី។

លោក Stephen Smith កំពុងតែធ្វើដំណើរទស្សនៈកិច្ចផ្លូវការនៅក្រុងហាណូយ ដើម្បីជួបជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាមរួមមាន នាយករដ្ឋមន្ត្រីលោក Hguyen Tan Dung និងរដ្ឋមន្ត្រីការពារជាតិ។

ភាពតានតឹង បានកើតមានឡើងតំបន់ប្រជុំកោះពីរ នៅសមុទ្រចិនខាងត្បូង ដែលភាគី ទាំងវៀតណាម និងចិនសុទ្ធតែអះអាងថាជារបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានទទូចឲ្យប្រទេសទាំងពីរសម្រេចលើកិច្ចព្រម ព្រៀងរួមគ្នាមួយ។

លោក Stephen Smith មានប្រសាសន៍ថា អូស្ត្រាលីចង់ឲ្យដោះស្រាយជម្លោះ ទាំងអស់នេះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ និងស្របទៅតាម ច្បាប់ដែនសមុទ្រ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ៕ (Radio Australia)

Related Articles

Back to top button
Close
Close