កាំភ្លើងជាច្រើនត្រូវបានគេលួចចេញពីឃ្លាំងរបស់ទាហានអាមេរិក​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ វិច្ចិកា ២០១៥ ) ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) រាយការណ៍ថា ភ្នាក់ងាររបស់ខ្លួនបានរកឃើញថា អាវុធជាច្រើន បានបាត់ពីមជ្ឈមណ្ឌលរក្សាអាវុធក្នុងរដ្ឋ ម៉ាសាឈូសេត សហរដ្ឋអាមេរិក ហើយមន្ត្រី FBI ក៏បានបញ្ជាក់ផងដែរថា ភ្នាក់ងាររបស់ខ្លួនកំពុងបន្តស៊ើបអង្កេតទៅលើការបាត់អាវុធទាំងនោះ ។

អភិបាលរដ្ឋម៉ាសាឈូសេត លោក ឆាលី បាឃឺ (Charlie Baker )បានបញ្ជាក់ថា អាវុធជាច្រើនពិតជាត្រូវបានគេលួចចេញពីមជ្ឈមណ្ឌលរក្សាអាវុធរបស់កងទ័ពអាមេរិក ក្នុងទីក្រុង វ័រស៊ីស្ទឺ (Worcester ) កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ។ អភិបាលរដ្ឋនិយាយថា FBI និងភ្នាក់ងារសន្តិសុខផ្សេងៗទៀត បានទទួលស្គាល់ចំពោះការបាត់អាវុធទាំងនោះ ។

ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយអំពីការគំរាមវាយប្រហារភេរវកម្មនៅឡើយ ហើយមន្ត្រីកំពុងព្យាយាមស្វែងរកអាវុធទាំងនោះត្រឡប់មកវិញ ។ អាវុធទាំងនោះ បានបាត់ចេញពីឃ្លាំងអាវុធស្ថិតនៅតំបន់មានសកម្មភាពមមាញឹក និងហ៊ុំព័ទ្ធដោយបន្លាលួស ៕

1

 

 

Related Articles

Back to top button
Close
Close