ថ្ងៃ​កំណត់​ជិត​មក​ដល់​ គ.ជ.ប​ អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ត្រៀម​ខ្លួន ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះ​ឆ្នោត​ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់។

តាមសេចក្តីអំពាវនាវ គ.ជ.បបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​​ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧ ៖ ០០ព្រឹក រហូតដល់ម៉ោង ៣ ៖ ០០រសៀល៕

 

Related Articles

Back to top button
Close
Close