ខៀវ កាញារីទ្ធៈ កម្ពុជាទទួលជោគ​ជ័យ​រឿង​​ជំងឺ​​កូ​វីដ​ ១៩ នាំ​​ឱ្យ​បាន​​វ៉ាក់​សាំង​​ច្រើន ​និង​​សល់​​រាប់​លាន​​ដូ​ស​​

សារព័ត៌មាន​ Cambodia News/

កំពង់ចាម ៖ ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​ជា​សមាជិក គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថាៈ ដោយ​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា មានមារយាទ ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ ១៩ ទទួលបាន​ជោគជ័យ ចំណាត់ថ្នាក់​លេខ​២ លើ​សកលលោក ដោយបាន​ទទួល​អំណោយ ជា​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ បាន​ច្រើន ហើយ​នៅសល់ រាប់លាន​ដូ​ស​។​

ឯកឧត្ត​ បាន​ថ្លែង​បែបនេះ ក្នុងឱកាស​​អញ្ជើញ​ចូលរួម​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សាឃុំ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ប្រមាណ ៣០០ នាក់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ១ ឧសភា ឆ្នាំ​២០២២។​​

​​ឯកឧត្ត​​បាន​ថ្លែងថា ​កន្លងទៅថ្មីៗនេះ ប្រទេស​អ៊ីតាលី បានទទួល​ស្គាល់ ប្រទេស​កម្ពុជា​ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ហើយ​បានសម្រេច​ផ្តល់​វ៉ាក់សាំង បង្ការ​ជំងឺ​នេះ រហូត​បច្ចុប្បន្ន កម្ពុជា បាន​នៅសល់​វ៉ាក់សាំង​នេះ រាប់លាន​ដូ​ស គឺ​ទទួលបាន​ជោគជ័យ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​សកលលោក ក្នុងការ​គ្រប់គ្រង ជំងឺ​នេះ ដោយសារ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​។​

​​ឯកឧត្ត​​បាន​បន្តថា ជោគជ័យ​ដ៏​ធំធេង​នេះ បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដែល​សម្តេច បាន​ថ្លែង​​​ថា «​មិនមែន​យើង​ពូកែ ជា​មហាអំណាច ខាង​ពេទ្យ​អ្វី​ទេ ប៉ុន្តែ​ការគ្រប់គ្រង​របស់​យើង បាន​ម៉ត់ចត់ ប្រជាពលរដ្ឋ​ទុកចិត្ត រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​។​»៕

 

Related Articles

Back to top button
Close
Close