សម្តេច​តេជោ ហ៊ុន សែន គ្រោង​ដក​ចេញ​ការ​ពាក់​ម៉ាស​តាម​ទីសាធារណៈ​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៥ មេសា ២០២២) ៖ ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គ្រោងដកចេញនូវការពាក់ម៉ាសតាម​ទី​សាធារណៈហើយ លើក​លែងតែក្នុងកម្មវិធីក្នុងសាល ឬអគារដែលមានការជួបជុំ។ ​

សម្តេចតេជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា យើងមិនត្រូវមើលតែពីបញ្ហាសុខភាពមួយមុខ ដោយភ្លេចពីបញ្ហាសេដ្ឋកិច្ចនោះឡើយ។ ក្នុងន័យនេះសម្តេច គ្រោងនឹងដកចេញការប្រើម៉ាសតាមទីសាធារណៈហើយ ខណៈយើងត្រូវបន្តការចាក់វ៉ាក់សាំង ជាពិសេសដូសទី៣ ឬទី៤ ដែលចាត់ទុកជាកាតព្វកិច្ចតម្រូវ៕

 

Related Articles

Back to top button
Close
Close