​រថ​យន្ដ​នី​សាន់​យី​ឌុប ​ព្រលះ​ហាយ​លែន​ឌ័រ​ខ្ទេច​មុខ

ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី០៦ ធ្នូ រថយន្ដផែស្ងួត របស់ក្រុមហ៊ុនតិច ស្រ៊ុន ប្រភេទនីសាន់យីឌុប បុកជាមួយហាយលែនឌ័រ កំពុងបើកពីខាងស្ដាំដៃរបស់គេ ខ្ទេចមុខអស់មួយ ចំហៀង សំណាងល្អគ្មាននរណាម្នាក់រងទេ ហេតុការណ៍នេះកើតឡើង ស្ថិតនៅចំណុចពីមុខសាលាខណ្ឌសែនសុខ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុង សង្កាត់ ភ្នំពេញថ្មី។

សាក្សីពីកន្លែងកើតហេតុ បានប្រាប់ថា ជនដែលបើករថយន្ដបង្ករគ្រោះ ថ្នាក់នេះ ធារ៉ូ អាយុ ២១ឆ្នាំ ជាអ្នកបើកបរស៊ីឈ្នួលឲ្យក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ហើយរថយន្ដបង្ក ម៉ាកនីសាន់ ធុនធ្ងន់ ប្រភេទយីឌុប ពាក់ស្លាកលេខភ្នំពេញ 3B- 772០ ។

ចំណែកភាគីរងគ្រោះ បើកបររថយន្ដម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P- 1161 ជិះគ្នា ០3នាក់ ក្នុងនោះមានកូនតូចម្នាក់ផង ប៉ុន្ដែក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គ្មានអ្នករងរបួសទេ គ្រាន់តែរថយន្ដត្រូវទាំងស្រុង ផ្នែកខាងមុខ និងបែកកង់មុខទាំង០2 ហើយខ្ទាតចេញពី ទ្រូងផ្លូវ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលបុកភ្លាមរថយន្ដនីសាន់បង្ក នៅចតចំកណ្ដាលផ្លូវ នាំឲ្យស្ទះចរាចរផងដែរ ប៉ុន្ដែដោយមានវត្ដមាន នគរបាលចរាចរណ៍ខណ្ទសែនសុខ ទៅជួយសម្រួល ទើបបញ្ចៀសការកកស្ទហនេះបាន។ គេមិនទាន់ដឹងពីលទ្ធផលនៃ  ដំណោះស្រាយគ្រោះថ្នាក់ ចរាចរនេះនៅឡើយទេ ព្រោះបុរសវ័យក្មេង ដែលជាអ្នកបើកបរបង្កហេតុ រង់ចាំថៅកែមកដោះស្រាយ៕

ដោយ៖ ហេង នាង

រថយន្តបង្កហេតុនីសាន់យីឌុប (រូប dap) ។
រថយន្តរងគ្រោះហាយលែនឌ័រ (រូប dap) ។

Related Articles

Back to top button
Close
Close