សម្ដេចតេជោ បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩

សម្រាប់មនុស្ស៥ម៉ឺននាក់ ដែលក្នុងតម្លៃមនុស្សម្នាក់៥០ដុល្លារ (បូកទាំងថ្លៃដឹកជញ្ជូន)

សារព័ត៌មាន​​Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់អំពីការដាក់បញ្ជាឲ្យទិញថ្នាំរួចហើយ ឲ្យទិញថ្នាំព្យាបាលអ្នកកើតជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ត្រៀមសម្រាប់មនុស្ស៥ម៉ឺននាក់ ដែលក្នុងតម្លៃមនុស្សម្នាក់៥០ដុល្លារ (បូកទាំងថ្លៃដឹកជញ្ជូន)។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនបានរើសអើងឱសថក្នុងការព្យាបាលអ្នកកើតជំងឺកូវីដ១៩នោះទេ ពោលឲ្យតែឱសថនោះមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ដើម្បីព្យាបាលជំងឺ ពិសេសអ្នកជំងឺកូវីដ១៩ គឺត្រូវទិញយកមកប្រើប្រាស់ទាំងអស់៕

 

 

Related Articles

Back to top button
Close
Close