ផ្អាកចរាចរណ៍រថយន្តធុនធំឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីរង្វង់មូលកួរស្រូវ ទៅផ្សារកន្ទួត ខេត្តកណ្តាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលរាជធានីភ្នំពេញផ្អាកចរាចរណ៍រថយន្តធុនធំដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២០អា ឬផ្លូវ១០៤ ចាប់ពីរង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅតាមផ្លូវលេខ២០អាខាងលើនេះ ត្រូវបានលោក ម៉េត មាសភក្ដី បញ្ជាក់ថា គឺព្រោះតែស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវនេះយ៉ាងគំហក់៕