រដ្ឋមន្ត្រីក្រសួងព័ត៌មាន កោតសរសើរ​ស្នាដៃ​សៀវភៅ​ស្តីពី រាជរដ្ឋាភិបាល​កម្ពុជា សង្គ្រាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​មាត់ជ្រោះ​មរណៈ​”​កូ​វីដ​១៩”​របស់លោក ឆាយ សុផល

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ September 6, 2021

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​ឯកឧត្តម ​ខៀវ កាញារីទ្ធ បាន​សម្តែង​ការកោតសរសើរ​ស្នាដៃ​សៀវភៅ​ស្តីពី រាជ​រដ្ឋា​ភិ បាល​កម្ពុជា សង្គ្រាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​មាត់ជ្រោះ​មរណៈ​«​កូ​វីដ​-១៩»​ដែលជា​ស្នាដៃ​និពន្ធ​របស់លោក ឆាយ សុផល អនុរដ្ឋលេខាធិការ​ក្រសួង ព័ត៌មាន និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្លិប​អ្នកកាសែត​កម្ពុជា​។​

សូមជម្រាបថា កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ លោក​ឆាយ សុផល បាន​ចូលជួប​សម្តែង​ការគួរសម​និង​ជូន​សៀវភៅ​ស្តីពី​រាជរដ្ឋាភិបាល​កម្ពុជា សង្គ្រាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​មាត់ជ្រោះ​មរណៈ​«​កូ​វីដ​-១៩ »​ដល់​​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​នៅ​ទីស្តីការក្រសួង​។​

នាឱកាស​នោះ​ឯកឧត្តម ខៀវ កាញារីទ្ធ​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ស្នាដៃ​ថ្មី​របស់លោក​ឆាយ សុផល និង​ចាត់ទុក​ការរៀបចំ​ចងក្រង​ជា​សៀវភៅ​នេះ មាន​សារសំខាន់​ណាស់ ដើម្បី​បង្ហាញ​ពី​កិច្ច​ខិត ខំប្រឹងប្រែង​របស់​រាជ​រដ្ឋា​ភិ បាល ពិសេស​សម្តេច ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​កុំឱ្យ​ជំងឺ​កូ​វីដ ឆ្លង​កាន់តែច្រើន ដែល​ធ្វើ​ប្រជាជន​បាត់បង់​អា យុ​ជីវិត តាមរយ​:​ការរក​វ៉ា​ក់ សាំង​មកចាក់​ជូន​ប្រជាជន នៅ​ទូទាំងប្រទេស ដើម្បី​ឱ្យមាន​ភាព​សុំា​ក្នុង​សហគមន៍​។​

លោក ឆាយ សុផល បាន​បញ្ជាក់ថា សៀវភៅ​ដែល​យកមក​ជូន ឯកឧត្តម​រដ្ឋមន្ត្រី នាពេលនេះ មាន​ចំនួន ៥០ ច្បាប់ ព្រមទាំង​ជូន​ដល់​គ្រប់​អគ្គនាយកដ្ឋាន​ចំណុះឱ្យ​ក្រសួង​ព័ត៌មាន ម្នាក់​១​ច្បាប់​ផងដែរ​។ លោក​បន្ថែមថា​សៀវភៅ​នេះ គឺមាន​ខ្លឹមសារ​បង់​បង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ចាប់តាំងពី​ជំងឺ​នេះ កើតមានឡើង ពីថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ​២០១៩ រហូត ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ដោយ​ក្នុងនោះ សម្តេច​បាន​ខិតខំ​ស្វែងរក​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ មកចាក់​ជូន​ប្រជាជន ដើម្បី​ដណ្តើម​ជីវិត​ប្រជាពលរដ្ឋ​ពី​មច្ចុរាជ កូ​វីដ​-១៩ ។

លោក ឆាយ សុផល បានបញ្ជាក់​ទៀតថា សៀវភៅ​ស្តីពី រាជរដ្ឋាភិបាល​កម្ពុជា សង្គ្រាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​មាត់ ជ្រោះ​មរណៈ​«​កូ​វីដ​-១៩» ភាគ​ទី​១ នេះ ជា​ជំហាន​ដំបូង ចែកជូន​សម្រាប់​បណ្ណាល័យ មហាវិទ្យាល័យ និង​ដាក់​នៅ​បណ្ណាល័យ​ជាតិ ហើយក៏​មាន​លក់​ខ្លះ​នៅ​បណ្ណាគារ​ផងដែរ​៕

Related Articles

Back to top button
Close
Close