សម្តេច ស ខេង ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ​

ក្រោយទៅពិនិត្យសុខភាព និងវះកាត់ដោយជោគជ័យនៅបារាំង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានសេចក្តីជូនដំណឹងប្រកាស​ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានត្រឡប់មកដល់ប្រទេសកម្ពុជា ប្រកប​​ដោយសុវត្ថិភាពនាព្រឹកថ្ងៃចន្ទនេះ​បន្ទាប់ពីធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់​រយៈពេល ០២សប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យ សុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យ។​

សេចក្តីប្រកាស បានបញ្ជាក់ថា បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោល​ការណ៍​សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព៕

Related Articles

Back to top button
Close
Close