ក្រសួងធនធានទឹកប្រកាសឱ្យប្រុងប្រយ័ត្នចំពោះឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV
ដែលមានសន្ទស្សន៍ខ្ពស់ពីថ្ងៃនេះដល់ថ្ងៃ២៤ ខែសីហា
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 18, 2021
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងថា យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញថា «ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១ នៅតំបន់ឥណ្ឌូចិននឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០» ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល)។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា «ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះសាធារណជនត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ៕