ការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសសរុបបានចំនួន ៩,១៥៧,២៤៥នាក់ ស្មើនឹង៨៥,២៣%
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 18, 2021
ភ្នំពេញ (១៨ សីហា ២០២១) ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលគិតត្រឹមយប់ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩,១៥៧,២៤៥នាក់ ស្មើ ៨៥,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ១៩លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕