កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៥៦នាក់ ខណៈជាសះស្បើយ៧១៦នាក់ និងស្លាប់១៤នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 17, 2021
ភ្នំពេញ (១៧ សីហា ២០២១) ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៥៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧១៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៤នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៦ , ៥៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨១,៩១៨នាក់ និងស្លាប់សរុបចំនួន ១,៧១៨នាក់៕