លោកជំទាវឱ វណ្ណឌីន បង្ហាញពីរបៀបប្រើប្រាស់ថ្នាំបុរាណចិន​ LIANHAU GINGWEN

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២១ កក្កដា ២០២១) ៖ ឱសថបុរាណចិនម៉្យាងដែលមានឈ្មោះថា LIANHAU GINGWEN បងប្អូនកម្ពុជាមួយចំនួនធំប្រាកដជាបានស្គាល់​ ឱសថបុរាណចិននេះត្រូវបានទទួលស្គាល់ដោយក្រសួងខាភិបាលត្រឹមត្រូវ ដើម្បីប្រើនូវក្នុងនៅជួយសម្រួលទៅដល់ការព្យាបាលជំងឺកូវីដ១៩ ដែលមានលក្ខណៈស្រាល។

ក្នុងការផ្ដល់ថវិការ១០លានរៀលជូនទៅដល់អ្នកចាក់វ៉ាក់សាំងទី៦លាន នៅខេត្ដកំពង់ចាម លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លៃប្រាប់ក្រុមអ្នកសារព័ត៌អំពីការប្រើប្រាស់ថ្នាំបុរាណចិន LIANHAU GINGWEN  ថា “ឱសថបុរាណចិន LIANHAU GINGWEN គឺត្រូវបានប្រើប្រាស់នៅក្នុងករណីស្រាលៗ បើករណីធ្ងន់សូមបងប្អូនប្រញាប់ប្រញាលទៅរកគ្រូពេទ្យ ហើយការប្រើប្រាស់ថ្នាំនេះទៀត ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់មែនទែន។

លោកជំទាវ ឱ វណ្ណឌីន បន្តថា ថ្វីត្បិតតែវាជាក្របខណ្ឌឱសថបុរាណមែន ប៉ុន្តែត្រូវប្រើប្រាស់ដោយការប្រុងប្រយ័ត្ន ដោយ ឱសថបុរាណចិននេះ ភាគច្រើនគេប្រើប្រាស់លើមនុស្សធំ មិនសូវប្រើនៅលើកុមារទេ ប៉ុន្តែមានករណីខ្លះកុមារក៏អាចប្រើបានដែរ ក្នុងលក្ខខណ្ឌប្រើតិចបំផុត

បើនិយាយពីមនុស្សធំពេញវ័យ ត្រូវប្រើប្រាស់ថ្នាំនេះ ត្រូវប្រើម្ដង៤គ្រាប់ ក្នុងមួយថ្ងៃ៣ដង ហើយការប្រើប្រាស់នេះ គឺប្រើត្រឹមកម្រិតពី ៧ថ្ងៃ ទៅ ១០ថ្ងៃ ប៉ុណ្ណោះ នឹងមិនអនុញ្ញាតឱ្យប្រើយូរជាងនឹងបានទេ។ លោកជំទាវក៏បានបញ្ជាក់ទៀតថា ថ្វីត្បិត​តែវាជាឱសថបុរាណក៏ពិតមែន ប៉ុន្តែវាត្រូវបានដាក់ឱ្យប្រើប្រាស់ដូចជាឱសថសម័យផ្សេងៗទៀតដែរ”៕

 

Related Articles

Back to top button
Close
Close