ចិន​រកឃើញ​ករណី​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N6 លើ​មនុស្ស​ជា​លើកដំបូង​

សារព័ត៌មាន​ Camobdia News/

ចិន (១៦ កក្កដា ២០២១) ៖ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ អាជ្ញាធរ​មូលដ្ឋាន​ចិន​បាន​និយាយថា​ មនុស្ស​ម្នាក់​ត្រូវបាន​គេ​ធ្វើតេស្ត៍​វិជ្ជមាន​ចំពោះ​វីរុស​ផ្តាសាយ​បក្សី H5N6 នៅ​ទីក្រុង Bazhong ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​បុរស​វ័យ ៥៥ ឆ្នាំ ដែល​បាន​គេ​ធ្វើតេស្ត៍​វិជ្ជមាន​​​វីរុស​ផ្តាសាយ​បក្សី H5N6 រូបនេះ​បានបង្ហាញ​រោគសញ្ញា​នៃ​គ្រុនក្តៅ​កាលពី​ថ្ងៃទី ៣០ ខែមិថុនា​ ហើយ​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​វីរុស​នេះ​នៅ​ថ្ងៃទី ៦ ខែកក្កដា​ ក្រោយ​មក​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើ​​ការ​​បាញ់ថ្នាំ​សម្លាប់​មេរោគ​តំបន់​នោះ​ផងដែរ ។​

​យោងតាម​ការវាយតម្លៃ​របស់​អ្នកជំនាញ បាន​ឲ្យ​ដឹងថា ហានិភ័យ​នៃ​ការរីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​វីរុស​នេះ គឺ​ទាប​ណាស់ និង​មិន​បង្ក​ការចម្លង​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ ៕

 

Related Articles

Back to top button
Close
Close