វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​​ឆ្លង​ខ្លាំង​ជាង Delta មួយទៀតត្រូវបាន​រកឃើញ​ក្នុងប្រទេស​ជាង​៣០​ហើយ​

សារព័ត៌មាន Cambodia News/

បរទេស (៦ កក្កដា ២០២១) ៖ នៅក្នុង​របាយការណ៍​មួយ​លើ Twitter កាលពី​ថ្ងៃ​ចន្ទ​ទី​៥​ខែកក្កដា សរសេរថា ​វីរុស​បំប្លែង​ខ្លួន Lambda ត្រូវបាន​គេ​រាយការណ៍​ថា មាន​ដើមកំណើត​មកពី​ប្រទេស​ប៉េ​រូ ដែលជា​ប្រទេស​មាន​អត្រា​មរណភាព​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក​”​។

​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​​និយាយថា វីរុស​កូ​វីដ​១៩​ប​ម្លែ​ង​ខ្លួន ​Lambda ថ្មី​​​ នេះមាន​គ្រោះថ្នាក់​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន Delta ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ជាង៣០ ក្នុង​រយៈពេល៤សប្តាហ៍​កន្លងមកនេះ​។​

​របាយការណ៍​ដោយ​គេហទំព័រ​ព័ត៌មាន​អូស្ត្រាលី news.com.au ​​និយាយថា​វីរុស​ប​ម្លែ​ង​ខ្លួន Lambda ត្រូវបាន​រកឃើញ​នៅក្នុង​ចក្រភព​អង់គ្លេស​។ សារព័ត៌មាន​ដដែល​នេះ​បាន​រាយការណ៍​ថា​ មាន​ករណី Lambda ចំនួន ៦ ករណី​ត្រូវបាន​គេ​រកឃើញ​នៅ​ចក្រភព​អង់គ្លេស​៕

 

​​

Related Articles

Back to top button
Close
Close