មុនបេីកសម័យប្រជុំរដ្ឋសភាលើកទី៦​ នីតិកាលទី៦ សមាជិកសមាជិការដ្ឋសភា​ និងមន្រ្តីបម្រើការងារតម្រូវឲ្យធ្វើតេស្តរហ័សកូវីដ១៩

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៣ មិថុនា ២០២១) ៖ សមាជិកសមាជិការដ្ឋសភា និងមន្រ្តីបម្រើការងារទំាងអស់តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ ដោយការធ្វើតេស្តរកមេរោគ​កូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។​

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាបានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះដល់អ្នកពាក់ព័ន្ធថា​ ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា​ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះមានរបៀបវារៈ ចំនួន៩​ ដែលនឹងលើកឡើងយកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។ នៅក្នុងនោះមានរបៀបវារៈស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ៕

Related Articles

Back to top button
Close
Close