លោក​ ហ៊ុន​ សែន ​ដឹក​នាំគណៈ​ប្រតិភូ​ ចូល​រួម​កិច្ច​ប្រជុំ ​កំពូល​អាស៊ាន ​លើក​ទី​ ២២​នៅ​ប្រ៊ុយណេ

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោងជាង ៧ព្រឹក​នេះ ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹក នាំ​គណៈ​ប្រតិភូ​មួយ​ក្រុម ​ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២២ នៅប្រទេសប្រ៊ុយណេ ចាប់ពីថ្ងៃទី ២៤-២៥ ខែមេសា។

S-237
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹក នាំគណៈប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២២ នៅប្រទេសប្រ៊ុយណេ ។

ក្រសួងការបរទេសកាលពីកន្លងទៅបានចេញសេចក្តីប្រកាសឱ្យដឹងថា គណៈប្រតិភូរួមដំណើរជាមួយ​លោក​ ហ៊ុន សែន តប​តាម​ការ​អញ្ជើញ​របស់​ព្រះអង្គម្ចាស់ ស៊ុលតង់ ហាជី ហាសាណាល់ នៃប្រទេសប្រ៊ុយណេ រួម មាន លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុ​ប្រធាន​ប្រចាំ​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា និងសមា ជិកដទៃទៀត នៃរាជរដ្ឋាភិបាល ។

​​កិច្ចប្រជុំនេះ និងផ្ដោតទៅលើសហគមន៍អាស៊ាន ឆ្នាំ២០១៥ តួនា ទីស្នូល​របស់​អាស៊ាន និង និម្មាបន​កម្មតំបន់ ទិសដៅអនាគតរបស់អាស៊ាន និង​ការផ្លាស់ប្ដូរទស្សនៈ អំពីបញ្ហាតំ បន់អន្ដរជាតិ ព្រម​ទាំងបញ្ហាដទៃទៀត ដែល​ជាកង្វល់ និងផលប្រយោជន៍រួមរបស់អាស៊ាន៕

Related Articles

Back to top button
Close
Close