កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៩៥នាក់ ខណៈជាសះស្បើយ៦០៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិថុនា ២០២១) ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនេះបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៩៥នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៦០៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៣នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៩,៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៣៣,៥៧១នាក់ ស្លាប់៣៦១នាក់៕