សម្តេចតេជោ នឹងទទួលជួបអនុរដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​អាមេរិក​​នាល្ងាច​នេះ​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១ មិថុនា ២០២១) ៖ នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១ថ្ងៃ។

សូមជម្រាបថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៊ី, កម្ពុជា និងប្រទេសថៃផងដែរ៕

 

 

Related Articles

Back to top button
Close
Close