វត្ថុ​​សិល្បៈ​​ទំហំ​​យក្ស​ ត្រៀម​​ដាក់​តាំង​​អបអរ​អង្គរ​​សង្ក្រាន្ដ ​បាន​​ដឹក​​មក​ដល់ ​ខេត្ត​សៀម​រាប​​​ហើយ

សារព័ត៌មាន​​ Cambodia News​/

សៀមរាប (២៣ មីនា ២០១៥) ៖ តាម​ការបញ្ជាក់​ឲ្យ​ដឹង ពី​អាជ្ញាធរ​ជាតិ​អប្សរា​ វត្ថុ​សិល្បៈ​ខ្នាត​យក្ស ជាច្រើន​មុខ ដែល​ត្រៀម​សំរាប់​ដាក់តាំង ដើម្បី​អបអរសាទរ ក្នុង​ព្រឹត្តិការណ៍ អង្គ​រស​ង្គ្រា​ន​ឆ្នាំ ២០១៥ ខាងមុខ ដែល​គ្រោង​ធ្វើ​នៅក្នុង​ឱកាស ពិធីបុណ្យ​ចូលឆ្នាំ បាន​ដឹក​មកដល់ ខេត្តសៀមរាប​រួចហើយ​។​

វត្ថុ​សិល្បៈ​ខ្នាត​ធំ ឬ​ហៅថា ខ្នាត​យក្ស​នោះ គឺ​ត្រូវបាន​រៀបចំឡើង​ដោយ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ហើយ​បាន​ដឹក​មក​ដាក់​ទុក នៅ​កន្លែង​សុវត្ថិភាព ក្នុង​ការិយាល័យ​ធ្វើការ​របស់ អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា នៃ ខេត្តសៀមរាប ។ ​

​វត្ថុ​សិល្បៈ​ខាងលើ មាន​ចំនួន​៣​មុខ ក្នុងនោះ​មាន អង្រុត​យក្ស កន្ត្រងប្រហុក​យក្ស និង​មួក​យក្ស​ និង​នៅសល់​បំពង​ទឹកត្នោត ខ្នាត​យក្ស​មួយទៀត ដែលនឹង​ដឹក​មកដល់ នាពេលខាងមុខ ព្រោះ ថា​បច្ចុប្បន្ន​កំពុងតែ​ផលិត មិនទាន់​រួចរាល់​នៅឡើយ​។

​សូមបញ្ជាក់ថា ដើម្បី​ចូលរួម​ក្នុងការ​បង្កើត ភាពសប្បាយ​រីករាយ ក្រោមរូបភាព​ថ្មី ហើយ​ប្លែក សហភាព​សហ ព​ន្ធ័​យុវជន​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍ អង្គ​រស​ង្គ្រា​ន​នេះ ឡើង​សារជាថ្មី​ម្តងទៀត ហើយ​នេះ​ក៏​ជា​លើក​ទី​៣​ហើយ ដែល​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា បានរៀបចំ កម្មវិធី​កំសាន្ត​សប្បាយ នៅ​តំបន់​ទេសចរណ៍ ប្រវត្តិសាស្ត្រ​ប្រាសាទ អង្គរវត្ត​៕  ​

12

1311
​​
​​

Related Articles

Back to top button
Close
Close