ក្រសួងសុខាភិបាល ៖ រាជធានី-ខេត្ត ត្រូវពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ១៩

​សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៧ ឧសភា ២០២១) ៖ ដោយហេតុថា មានការកើនឡើងករណីវិជ្ជមានជារៀងរាល់ថ្ងៃ នៅបណ្តាប្រទេសជិតខាងរបស់យើង ហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ ចូលមកវិញក៏មានការរកឃើញករណឺវិជ្ជមានច្រើនផងដែរ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ឧសភា ២០២១នេះ បានក្រើនរំលឹក អភិបាលរាជធានី ខេត្តបន្តអនុវត្តនូវវិធានការឱ្យមាន ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បានណែនាំឲ្យចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

 

Related Articles

Back to top button
Close
Close