រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៩១នាក់ទៀត និងជាសះស្បើយ ចំនួន ៣០នាក់ !
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ មេសា ២០២១ ) ៖ក្រសួងសុខាភិបាលប្រការរកឃើញមានអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣០នាក់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។
នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល នៅរសៀលថងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ។
សូមជម្រាបថា គិតមកទល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ កម្ពុជា រកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី សរុបចំនួន ២៩១៥នាក់ និងមានអ្នកជាសះស្បើយសរុបចំនួន ១៨២៤នាក់ហើយ ៕