រកឃើញអាជីវករផ្សារអូរឬស្សី២០នាក់ទៀតវិជ្ជមានកូវីដ១៩ នាំឲ្យកើនឡើងដល់៣៦នាក់ 

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៦ មេសា ២០២១) ៖ អាជ្ញាធរ និងមន្រ្តីសុខាភិបាល នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា បងប្អូនអាជីវករផ្សារអូរឬស្សីចំនួន២០នាក់ទៀតត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នាំឲ្យចំនួនកើនឡើងរហូតដល់៣៦នាក់។

ដោយ​តួរលេខនៃការឆ្លង ចេះតែកើតមានយ៉ាងដូច្នេះ អាជ្ញាធររាជធានីភ្នំពេញ សូមបន្តអំពាវនាវឲ្យបងប្អូនអាជីវករផ្សេងទៀត ទៅយកសំណាកជាបន្ទាន់នៅវិទ្យាល័យបាក់ទូក ខណៈអ្នកបានទៅយកសំណាកមានជាង១០០០នាក់ហើយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អាជីវករផ្សេងទៀត ទៅយកសំណាកជាបន្ទាន់ និងបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ហើយអាជ្ញាធរមូលដ្ឋានត្រូវតាមដាននៅក្នុងភូមិ ឬសង្កាត់របស់ខ្លួន តើមាននរណាខ្លះដែលលក់ដូរនៅក្នុងផ្សារអូរឬស្សី ត្រូវចុះទៅណែនាំឲ្យទៅយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន។

សម្រាប់បងប្អូនអាជីវករណាដែលមិនបានធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនោះ នឹងត្រូវបានរកការផាកពិន័យដូចដែលមានចែងនៅក្នុងច្បាប់ថ្មីទាក់ទងនឹងជំងឺកូវីដ១៩។

អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដ នៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះ អាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ៕

 

 

 

Related Articles

Back to top button
Close
Close