អធិការស្រុកល្វាឯមចុះហ៊ុំព័ទ្ធផ្ទះពលរដ្ឋ ៣០០គ្រួសារ​ នៅភូមិវាលធំ ​ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី៩នាក់

សារព័ត៌មាន Cambodia News/

ភ្នំពេញ ១០ មីនា ២០២១) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១នេះ អាជ្ញាធរខេត្តបានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៩នាក់ ដែលរស់នៅស្រុកល្វាឯម ឃុំពាមឧកញ៉ាអុង ខេត្តកណ្តាល ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៩នាក់​ នេះអធិការ​នគរបាល​ស្រុក​ល្វាឯម​បាន​ចុះ​បិទ​ភូមិវាលធំ ឃុំ​ពាម​ឧកញ៉ាអុង ជា​បណ្តោះ​អាសន្ន និងចុះ​ហ៊ុំព័ទ្ធ​ផ្ទះ​ប្រជាពលរដ្ឋ ៣០០ គ្រួសារ ដែល​ផ្ទុះ​កូវីដ ១៩ មិន​ឲ្យ​ចេញ​ក្រៅ ដើម្បី​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ។

គួរបញ្ជាក់ថា ​នៅយប់ថ្ងៃទី៩ ខែមីនា ​ម្សិល​មិញ លោក គង់ សោភ័ណ្ឌ ​​អភិបាលខេត្តកណ្តាល  ​បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ ករណីនេះ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩។

ហើយអ្នកជំងឺកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ៕ ដោយ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close